Leaders

សេតវិមាន បង្ហាញរូបភាព​បង្ក​​ ការរិះគន់ដល់ប្រធានា ធិបតីអាមេរិក

Obama-in-White-House

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កំពុងនិយាយទូរស័ព្ទពិភាក្សាអំពីវិបត្តិតានតឹងនៅស៊ីរី
ដោយលើកជើងម្ខាងដាក់លើតុប្រជុំ ខណៈពេលមន្ត្រីនាំពាក្យសភាអាមេរិកលោក John Boehner
បានកំពុងអង្គុយនៅជិតនោះ ។

អាមេរិក៖ នាពេលថ្មីៗនេះ ប្រជាជនអាមេរិកជាអ្នកប្រើប្រាស់បណ្តាញសង្គម និងបណ្តាញសារព័ត៌មាន
អាមេរិក បានបង្ហាញមតិខុសៗគ្នា បន្ទាប់ពីពួកគេបានឃើញរូបថតជាច្រើនសន្លឹករបស់អតីតប្រធានាធិបតី
អាមេរិកលោក George W. Bush និងប្រធានាធិបតីបច្ចុប្បន្នលោក បារ៉ាក់ អូបាម៉ា បង្ហាញកាយវិការ
មិនសមរម្យមួយចំនួន ខណៈពេលកំពុងបំពេញតួនាទីនៅក្នុងការិយាល័យរបស់ខ្លួននៅឯសេតវិមាន ។

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កំពុងនិយាយទូរស័ព្ទពិភាក្សាអំពីវិបត្តិតានតឹងនៅស៊ីរី ដោយលើកជើង
ម្ខាងដាក់លើតុប្រជុំ ខណៈពេលមន្ត្រីនាំពាក្យសភាអាមេរិកលោក John Boehner បានកំពុងអង្គុយនៅជិតនោះ ។

រូបថតចំនួន ៧ សន្លឹក ថតដោយអ្នកថតរូបប្រចាំក្នុងការិយាល័យ Oval នៅសេតវិមាន និងត្រូវបានបង្ហាញ
ជាសាធារណៈដោយមន្ត្រីសេតវិមាន បានឱ្យឃើញពីសកម្មភាពរបស់លោកប្រធានាធិបតី Bush និងអូបាម៉ា
បានកំពុងអង្គុយលើកៅអីទម្រេត និងលើកជើងទាំង ២ ដាក់លើតុការងាររបស់ខ្លួន ហើយនិយាយពិភាក្សា
ការងារជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក ដែលមើលទៅហាក់ដូចជាកន្លែងរបស់មនុស្សសាមញ្ញធម្មតានិងពុំមាន ការគោរពចំពោះគ្នាទៅវិញទៅមកទល់តែសោះ ។

រូបថតមួយសន្លឹកគួរឱ្យចាប់អារម្មណ៍នោះ គឺរូបថតដែលបង្ហាញពីសកម្មភាពរបស់លោកប្រធានាធិបតី
អូបាម៉ា ​បានកំពុងឈរនិយាយទូរស័ព្ទពិភាក្សាអំពីវិបត្តិតានតឹងនៅស៊ីរី ដោយលើកជើងម្ខាងដាក់លើ
តុប្រជុំ ខណៈពេលមន្ត្រីនាំពាក្យសភាអាមេរិកលោក John Boehner បានកំពុងអង្គុយនៅជ្រុងម្ខាងនៃតុនោះ ។

ទីភ្នាក់ងារព័ត៌មាន Fox Business Network បានបកស្រាយពីរូបថតទាំងនោះថា វាជារឿងខុសឆ្គង
របស់មន្ត្រីសេតវិមានដែលបានដាក់បង្ហាញរូបថតទាំងនោះ ដោយយល់ថា វាជារឿងអស្ចារ្យសម្រាប់
ប្រធានាធិបតីអាមេរិក ។

គេហទំព័រព័ត៌មាន Glen Beck បានធ្វើការអធិប្បាយបែបចំអកដល់រូបថតខាងលើនោះ និងចាត់ទុកថា
វាបានបង្ហាញពីឥរិយាបថមិនសមរម្យរបស់មេដឹកនាំអាមេរិក ។

ទោះយ៉ាងណា មន្ត្រីអាមេរិកក៏ដូចជាបណ្តាញព័ត៌មានខ្លះ បានលើកឡើងថា វាគ្រាន់តែជាកាយវិការ
សាមញ្ញរបស់មេដឹកនាំអាមេរិក ដើម្បីចង់បង្ហាញលក្ខណៈធម្មតាជាមួយមន្ត្រីរួមការងារខ្លួន និងជាការ
បង្ហាញពីការសម្រាកផ្នែកផ្លូវកាយនិងផ្លូវអារម្មណ៍ បន្ទាប់ពីមានសំពាធការងារជាច្រើនក្នុងការិយាល័យ ៕

ប្រភព: (newstoday)

Facebookgoogle_pluslinkedinmailby feather

Leave a Reply