Accident

ផ្ទុះទូរស័ព្ទ Samsung Galaxy S3 របួសភ្លៅ…

1004538_559352330780678_1282163803_n

នារីម្នាក់ឈ្មោះ Fanny Schlatter អាយុ ១៨ ឆ្នាំ ខណៈកំពុងបំពេញការងារនៅកន្លែងធ្វើការ ហើយដាក់ទូរស័ព្ទដៃរបស់នាង ម៉ាក Samsung Galaxy S3 នៅក្នុងហោប៉ៅ នៅពេលនោះ វាក៏បានផ្ទុះ បណ្តាលឲ្យរងរបួសភ្លៅយ៉ាងធ្ងន់ធ្ងរ ។

Schlatter ដែលរស់នៅ Switzerland បានរងរបួសឆេះខ្លោចភ្លៅយ៉ាងដំណំ និងខោត្រូវរហែកខ្ទេចខ្ទីរតែម្តង ។ ហេតុការណ៍ផ្ទុះទូរស័ព្ទដៃស៊េរីទំនើបនៅពេលនេះ ត្រូវបានរាយការណ៍ថា “ធ្ងន់ធ្ងរ” ៕

នេះគឺជាហេតុការណ៍ទី៣ហើយ នៃផលិតផលទូរស័ព្ទ Samsung ដែលបានផ្ទុះ នៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ។ នៅក្នុងឆ្នាំ២០១២ បុរស Dublin ម្នាក់ បាននិយាយថា Galaxy S3 របស់គាត់ បានផ្ទុះនៅក្នុងរថយន្តរបស់គាត់ ហើយនៅខែ កុម្ភៈ ឆ្នាំមុន បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ក៏បាននិយាយថា ថ្មរបស់ Galaxy Note (ដែលមិនបានភ្ជាប់ទៅនឹងទូរស័ព្ទនៅគ្រាផង) បានឆេះ ។ រីឯបុរសម្នាក់ទៀត សូម្បីនិយាយថា គាត់ត្រូវបានបំណែកកញ្ចក់ទូស័ព្ទ iPhone បុកជាប់ក្នុងភ្នែក បន្ទាប់ពីវាបានផ្ទុះ មកលើផ្ទៃមុខរបស់គាត់ ៕

Facebookgoogle_pluslinkedinmailby feather

Comments are closed.