Love

អាពាហ៏ពិពាហ៏ចំលែកដែលមានកូនកំលោះនិងកូនក្រមុំអាយុក្រោម១៥ឆ្នាំ!

ថ្ងៃនេះនៅលើប្រព័ន្នសង្គមហ្វេសមានការភ្ញាក់ផ្អើលនូវរូបថតអាពាហ៏ពិពាហ័មួយសន្លឹក
ដែលមានកូនកំឡោះកូនក្រមុំនិងអ្នកកំដរប្រុសស្រីមានអាយុក្រោម១៥ឆ្នាំ។
យើងឃើញថាមានមតិរិះគន់និងងឿងឆ្ងល់ជាច្រើន​ អ្នកខ្លះបាននិយាយថា:
ក្មេងចឹងរៀបការបានដែរ??? អ្នកខ្លះបាននិយាយថា: ដូចជាមិនទំនង!!!
ប៉ុន្តែបើយើងមើលទៅផ្លាកក្នុងរូបភាពសរសេរថា អាពាហ៏ពិពាហ៏កូនភ្លោះ
ប្រុសស្រី
តើហេតុអ្វីបានចាំបាច់រៀបចំកម្មវិធីនេះ?

1237807_513687248720817_147180278_n
ក្មេងចឹងរៀបការបានដែរ???

——————————————————————————————————–


វាសនាកូនភ្លោះ

ខ្ញុំមិនដឹងថាខ្ញុំស៊យ​ រឺសំណាងនោះទេ ព្រោះជីវិតរបស់ខ្ញុំដូចជាឆាកកំប្លែងអញ្ចឹង។ ខ្ញុំមាន​ងារជាកូនភ្លោះស្រីរស់នៅក្នុងត្រកូលមធ្យម​មួយ។ ពីរនាក់បងប្អូនយើងចុះសំរុងគ្នាណាស់​មិនដែសូវមានទំនាស់ទេ។ តែពេលមួយ ពេលដែលពួកយើងទាំងពីររៀនថ្នាក់ទី១២​ ប្អូន​របស់ខ្ញុំបានស្គាល់បុរសម្នាក់ បន្ទាប់មកទៀតពួកគេក៏ក្លាយជាសង្សានឹងគ្នា ពីដំបូងខ្ញុំមាន​ការសប្បាយចិត្តជំនួសប្អូនខ្ញុំណាស់ តែបន្ទាប់មួយរយះក្រោយមកខ្ញុំក៏ដូចជាមានអារម្មណ៏​ស្រលាញ់បុរសម្នាក់នោះដែរ ពីព្រោះពេលខ្លះគេច្រលំខ្ញុំថាជាប្អូនខ្ញុំ ហើយគៀកគិត និង ធ្វើ​អំពើល្អជាច្រើន។ ដូច្នេះហើយពេលខ្លះខ្ញុំមានការច្រណែនជាមួយប្អូនខ្ញុំណាស់។ មានពេល​ខ្លះខ្ញុំក្លែងធ្វើជាប្អូនរបស់ខ្ញុំដើម្បីបាននៅគៀកគិតនឹងគេដែរ។ ខ្ញុំមានអារម្មណ៏ខ្មាស់ខ្លួនឯង​ដែរ​ពេលខ្លះ ខំហាមចិត្តដែរតែនៅតែមិនហាមមិនឲ្យគិតពីគេមិនបាន។ តែវាមានរឿង​ចៃដន្យ​មួយ គឺក្រោយពេលដែលយើងបានរៀនចប់វីទ្យាល័យ មានបុរសម្នាក់បានមកចូល​ស្តីដណ្តឹងប្អូនរបស់ខ្ញុំ។ ដោយឪពុកម្តាយរបស់ខ្ញុំមិនបានដឹងថាប្អូនខ្ញុំមានសង្សារនិង​ស្រលាញ់គ្នាដល់ថ្នាក់ណានោះទេ ដោយពួកគាត់យល់​ឃើញថាបុរសម្នាក់​នោះ​មាន​សមត្ថភាពអាចមើលថែប្អូនខ្ញុំបានមួយជីវិត ព្រោះបុរសម្នាក់នោះជាគ្រូពេទ្យម្នាក់ ហើយ​ឪពុកគេក៏ជាមិត្តិភ័ក្កិរបស់ឪពុកខ្ញុំ​ដែរ។ ដោយហេតុនេះហើយឪពុកខ្ញុំបានលើកប្អូនរបស់​ខ្ញុំឲ្យទៅបុរសម្នាក់នោះ ហើយក៏បង្គាប់ថ្លៃបណ្ណាការរៀបការរួចហើយដែរ។ ប៉ុន្តែរឿងដែល​សំខាន់នោះប្អូនស្រីរបស់ខ្ញុំមិនបាស្រលាញ់គូរដណ្តឹងវាទេ ពីព្រោះវាស្រលាញ់សង្សារ​របស់វាខ្លាំងណាស់។ ខ្ញុំក៏ពិបាកចិត្តដែរតែក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរ។ ស្រាប់តែសល់តែ​១ខែទៀតដល់ថ្ងៃរៀបការ ប្អូនរបស់ខ្ញុំបានរត់ចោលផ្ទះទៅ​ជាមួយសង្សាររបស់វាបាត់។ ឪពុកម្តាយរបស់ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ណាមួយបារម្ភពីសុខទុក្ខរបស់ប្អូនខ្ញុំ ណាមួយបារម្ភពីថ្ងៃ​មង្គលការ។ ពួកគាត់ព្យាយាមតាមរកប្អូនខ្ញុំ តែនៅតែរកវាមិនឃើញ​ដដែល។ ដោយពេលវេលាកាន់តែកៀកថ្ងៃរៀបការផងនោះ ទីបំផុតគាត់​ក៏ដាច់ចិត្តសួរ​ចិត្ត​ខ្ញុំថា តើខ្ញុំយល់​ព្រមជួយប្អូនរបស់ខ្ញុំទេ?​ ដោយព្រម​រៀបការជាមួយគូរដណ្តឹងរបស់ប្អូនខ្ញុំ។ ខ្ញុំពិបាកដែរពីព្រោះស្ថានភាពតានតឹងមែនទែន ដោយក្លាយគ្រួសារបាក់មុខខ្ញុំក៏ព្រម​រៀបការជំនួសប្អូនខ្ញុំ តែខ្ញុំមានសំនូមពរ១ គឺត្រូវតែឲ្យខាងប្រុសយល់ព្រមដែរ។ ដោយស្ថាន​ភាពបង្ខំខាងប្រុសក៏យល់ព្រម ដោយហេតុតែពួកខ្ញុំទាំងពីរនាក់ជាបងប្អូនភ្លោះ។ ថ្ងៃរៀបការ​បានមកដល់ ខ្ញុំបានរៀបការបំពេញមុខគ្រួសារខ្ញុំហើយ។ ហើយបន្ទាប់មកពួក​យើងបានរស់នៅជាមួយគ្នាយ៉ាងមាន​សុភមង្គល ពួកយើងស្រលាញ់គ្នា មិនដែលមានរឿង​ឆ្លោះគ្នានោះទេ។ ស្រាប់មួយរយះក្រោយមកប្អូនស្រីរបស់បានត្រលប់មក​ផ្ទះវិញ ដោយ​ពាំនាំនូវទឹកភ្នែកមកជាមួយផង ពីព្រោះវាបានបែកគ្នាជាមួយសង្សាររបស់វាហើយ ហើយ​ថែមទាំងគេបោក​យកខ្លួន​ប្រាណទៀត។ តើអ្នកទាំងអស់គ្នាយល់ថានេះជាសំណាងរបស់​ខ្ញុំ រឺក៏ជាព្រេងវាសនារបស់ខ្ញុំ?

Facebookgoogle_pluslinkedinmailby feather

Comments are closed.