Nation Distiny

កិច្ចប្រជុំដំបូង នីតិកាលទី៥ នៃរដ្ឋសភា ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

1236943_415449711893666_1963297749_n

1375002_561707580544884_1031958388_n

559380_579140595478121_987231245_n

534315_579140568811457_882422733_n

1240167_579140498811464_1236912596_n

———————————————————————————————————

វិមានរដ្ឋសភា រៀបចំរួចរាល់ហើយ ត្រៀមបើកកិច្ចប្រជុំ លើកដំបូង…

S-291

ភ្នំពេញ៖ វិមានរដ្ឋសភាដ៏ប្រណីតរបស់កម្ពុជា ត្រូវ បានរៀបចំរួចរាល់ហើយ ដើម្បីទទួលស្វាគមន៍ព្ររាជវត្តមានព្រះ មហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងវត្តមានតំណាងរាស្ត្រជាប់ឆ្នោត សម្រាប់ការបើកកិច្ចប្រជុំសភាលើកដំបូង នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។

S-290

តាមកាលបរិច្ឆេទគ្រោងទុកនៅថ្ងៃទី២៣ ស្អែកនេះ តំណាងរាស្រ្តជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ទាំង ៦៨រូបចូលប្រជុំសភាលើកដំបូង ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រ ខណៈដែលតំណាងរាស្រ្តជាប់ឆ្នោត មកពីគណបក្សសង្រ្គោះជាតិ ៥៥រូប រហូតដល់យប់ថ្ងៃទី២២ ខែកញ្ញា មិនទាន់បញ្ជាក់ពី ការចូលប្រជុំនៅឡើយទេ។

ជាមួយការឈានមកដល់ នៃកិច្ចប្រជុំនេះ នៅតាមបណ្តាផ្លូវចូលទៅកាន់វិមានរដ្ឋសភា ត្រូវបានដាក់កម្លាំងសមត្ថ កិច្ចយាមកាមយ៉ាងតឹងរឹងបំផុត ក្នុងការរក្សាសន្តិសុខ និងញាំងឲ្យកិច្ចប្រជុំលើកដំបូងបានប្រព្រឹត្តទៅក្រោមបរិយា កាសមួយដ៏ល្អប្រសើរ។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវសុំការយោគយល់ពីប្រជាពលរដ្ឋផង ដែរ ចំពោះការកកស្ទះចរាចរណ៍ ដោយសារផ្លូវមួយចំនួនត្រូវបានបិទ។

S-292

បន្ទាប់ពីបើកកិច្ចប្រជុំសភាហើយនោះ នៅថ្ងៃបន្តបន្ទាប់ក៏នឹងមានការអនុម័តបង្កើតរាជរដ្ឋាភិបាល និងប្រជុំគណៈ រដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាលអាណត្តិទី៥ផងដែរ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងនៅទំព័រហ្វេសប៊ុករបស់លោកថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា អនុម័តរាជរដ្ឋាភិបាលអាណត្តិទី៥ នៅពេលល្ងាចស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំង។ ថ្ងៃទី២៥ ខែកញ្ញា ប្រជុំគណៈរដ្ឋមន្ត្រីជាលើកទីមួយ នៅវិមានសន្តិភាព និងទទួលទានភោជនាហារថ្ងៃត្រង់នៅទីនោះផងដែរ៕
-ប្រភព: (dap-news)

——————————————————————————————————-

កិច្ចប្រជុំសភាជាតិ លើកដំបូងសម្រាប់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅតាមការ គ្រោងទុក

988654_496314167132067_1508833923_n

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ នេះថា កិច្ចប្រជុំសភាជាតិ លើកដំបូងសម្រាប់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅតាមការ គ្រោងទុក នាថ្ងៃទី២៣ ខាងមុខ នេះ បើទោះបីមានវត្តមានអ្នកតំណាងរាស្រ្តជាប់ឆ្នោត គណបក្សប្រជាជនកម្ពុជា ចំនួន ៦៨រូប និងពុំមានវត្តមានអ្នកតំណាងរាស្រ្ត គណបក្សប្រឆាំងចំនួន ៥៥រូបក៏ដោយ។

លោក ខៀវ កាញារីទ្ធ បានថ្លែងបន្តទៀតថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់នឹងគង់ជាអធិបតី បើកកិច្ចសម័យប្រជុំសភាសម្រាប់អាណត្តិទី៥។

រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងបញ្ជាក់ទៀតថា បន្ទាប់ពីព្រះមហាក្សត្របើកសម័យប្រជុំ អ្នកតំណាងរាស្រ្ត ដែលបាន ចូលរួម ក្នុងកិច្ចប្រជុំ នឹងជ្រើសរើសព្រឹទ្ធបុរសដែលមានវ័យ ចាស់ជាងគេធ្វើជាប្រធាន ដើម្បីបង្កើតក្បាលម៉ាស៊ីន រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់បន្ថែមទៀតថា នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែកញ្ញា អ្នកតំណាងរាស្រ្តជាប់ឆ្នោត ដែលបានចូលរួមក្នុងកិច្ចប្រជុំសភាដំបូងទាំងនោះ នឹងចូលស្បថក្នុងព្រះបរមរាជវាំង ដើម្បីចូលកាន់តំណែង ហើយជាមួយគ្នានោះ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអាណត្តិទី៥ នឹងដឹកនាំសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី ចូលក្នុងព្រះបរមរាជវាំង ដើម្បីស្បថចូលកាន់ តំណែងផងដែរ៕

-ប្រពភ: (dap-news)

———————————————————————————————————

ជោគវាសនាថ្មីរបស់នាវាកម្ពុជា…

“នាវារបស់កម្ពុជា” ពិសេសគឺចង់ជំរាបដល់ លោកអ្នក ដែលនឹងត្រូវឡើងមកកាច់ចង្កូតនាវានេះ ជ្រាបបានថាកិច្ចការរបស់ លោកអ្នក នឹងបន្តចេញដំណើរទៅមុខទៀតហើយ ។

1234445_571704579534014_935919683_n

551270_523976861006616_1416557494_n

970602_504090753002653_881643525_n

ប្រ/ពកម្ពុជាបានបំពេញសិទ្ធិរបស់ខ្លួនរួចហើយកាលពីថ្ងៃទី២៨កក្កដាឆ្នាំ២០១៣កន្លងមកក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រលាញ់តាមរយ:ការគូសសន្លឹកឆ្នោតមួយសន្លឹកដាក់ក្នុងហឹបឆ្នោត។
ជាលទ្ធផលគឺគណបក្សពីរដែលត្រូវបានប្រ/ពផ្តល់ទំនុកចិត្ត។ ហើយគណបក្សដែលទទួលបានសម្លេងច្រើនលើសលប់និងឈានទៅរៀបចំរាជរដ្ឋាភិបាលដឹកនាំប្រទេសប្រាំឆ្នាំបន្តទៀតគឺគណបក្សប្រជាជនកម្ពុជាទទួលបាន68អាសន: ។ ឯគណបក្សសង្រ្គោះជាតិទទួលបាន55អាសន:។
ពេលវេលានេះគឺជាពេលវេលារបស់អ្នកនយោបាយដែលត្រូវរួមគ្នាដើម្បីរៀបចំស្ថាប័នជាតិបំរើលោកហើយ។ បុ៉ន្តែមេដឹកនាំបក្សនយោបាយប្រឆាំងមិនបានគោរពឆន្ទះភាគច្រើនក្នុងការចូលរួមក្នុងដំណើរការបង្កើតសភាជាតិទេបែរជាយកសម្លេងភាគតិចដែលគាំទ្របក្សខ្លួនមកជំទាស់សម្លេងភាគច្រើនដែលគាំទ្រគណបក្សប្រជាជនកម្ពុជាទៅវិញ។
តាមរយ:នៃលទ្ធផលគាំទ្រ68អាសន:របស់គណបក្សប្រជាជនកម្ពុជានេះហើយដែលគណបក្សបានប្រកាន់ជំហរក្នុងការគោរពឆន្ទះរាស្រ្ត ទទួលស្គាល់លទ្ធផល និងប្តេជ្ញាក្នុងការការពារលទ្ធផល។ ឯចំណែកគណបក្សសង្រ្គោះជាតិក៌ប្រកាសជំទាស់លទ្ធផលឆ្នោត និងប្រកាសធ្វើបាតុកម្ម។
ទស្សន:ពីរផ្ទុយគ្នា180អង្សារនេះហើយដែលជាសញ្ញានៃកាព្រួយបារម្ភរបស់ប្រ/ព ។ បើមួយបេ្តជ្ញាការពារលទ្ធផល មួយប្តេជ្ញាជំទស់យា៉ងដូច្នេះ តើអាចដំណោះស្រាយទេ?

1238887_297162043755940_82619102_n

1176324_633127743394105_321036894_n

1236269_10201918167776726_897019350_n

1238370_565874406783698_927329074_n

1239880_565506926820446_1747013516_n

Facebookgoogle_pluslinkedinmailby feather

Leave a Reply