Scholarship

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ដល់​សិស្ស​​និស្សិតជា​ដែលមកពីខេត្ត…

here is scholarship opportunity. You could also share to everyone specially those who come from provinces.
1238024_591800507549734_1594781865_n

——————————————————————-

PCU230813visitor
——————————————————————–

ឱកាស​ទៅ​សិក្សា​នៅ​OXFORD​ចក្រភព​អង់គ្លេស​បាន​មក​ដល់​ហើយ!

1240380_295235197283586_457303289_n

ឱកាស​ល្អ​បាន​មក​ដល់​ហើយ! សាកល​វិទ្យាល័យ​ល្បីល្បាញ​OXFORD​ របស់​ចក្រ​ភព​អង់គ្លេស​នឹង​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ដល់​សិស្ស​​និស្សិត​កម្ពុជា​សម្រាប់​ឆ្នាំ​សិក្សា​២០១៤។

អាហារូបករណ៍​នេះ​ផ្ដល់​ឲ្យ​សិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​ការ​​សិក្សា​ក្នុង​ស្រុក ឲ្យ​បាន​ចូល​សិក្សា​នៅ​ចក្រ​ភព​អង់គ្លេស​លើ​ជំនាញ​ជា​ច្រើន​មុខ លើក​លែង​តែ​ជំនាញ​វេជ្ជសាស្ត្រ។ ​ដោយ​ឡែក​ បេក្ខជន​ទាំង​អស់​ត្រូវ​មាន​លិខិត​បញ្ជាក់​ការ​សិក្សា​៣​ច្បាប់ ព្រឹត្តិបត្រ​ពិន្ទុ​ថ្នាក់​វិទ្យាល័យ​ ប្រវត្តិ​រូប​សង្ខេប​ ​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ និង​​សរសេរ​អត្ថបទ​បង្ហាញ​ពី​គុណ​សម្បត្តិ​ក្នុង​ការ​ទៅ​​សិក្សា​នៅ​សាកល​វិទ្យាល័យ​​OXFORD ជា​ភាសា​អង់គ្លេស។

ភាគី​អង់គ្លេស​នឹង​ធានា​លើ​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​​មក​ ថ្លៃ​ស្នាក់​នៅ​ ថ្លៃ​បង់​​ការ​សិក្សា​ និង​ប្រាក់​អាហារូបករណ៍។ យ៉ាង​ណា​មិញ​កំឡុង​ពេល​សិក្សា​ និស្សិត​នឹង​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​សរសេរ​ពី​របាយការណ៍​សិក្សា ​និង​សកម្មភាព​សង្គម​ផ្សេងៗ ព្រម​ទាំង​​ភាព​ជោគ​ជ័យ​លើ​ការ​សិក្សា​​ក្នុង​សាកល​វិទ្យាល័យ​។ ដោយ​ឡែក​ អាហារូបករណ៍​នឹង​កាត់​ផ្ដាច់​ប្រសិន​បើ​និស្សិត​មិន​បាន​បំពេញ​តាម​តម្រូវ​ការ​ខាង​លើ​របស់​សាកលវិទ្យាល័យ​​ទេ។

ចាប់​ផ្ដើម​ទទួល​ពាក្យ​សុំ​អាហារូបករណ៍​ចាប់​ពី​ខែ​ធ្នូ​​ រហូត​ដល់​​ខែ​កុម្ភៈ​ឆ្នាំ​២០១៤។ ព័ត៌មាន​លម្អិត​ទាក់​ទង​ទៅ​កាន់​អ៊ីមែល​ undergraduate.admissions@admin.ox.ac.uk ឬ ​ចុច​ត្រង់​នេះ​៕

Oxford-university1

ប្រភព៖ សុម៉ាលីណា(sabay)

facebookgoogle_pluslinkedinmailby feather

Leave a Reply