Stars

15979_3529455292982_1038855333_n

នំខួបកំណើតដ៏ប្លែកភ្នែករបស់ឆាយវីរ:យុទ្ឋ…

1234081_686682968026345_1115418410_n

——————————————————————————————————-

អ្នកនាង កា​តុ ស្រក់​ទឹកភ្នែកពេល​គេ​ថា យកប្តី​អ្នក​ក្រ…

katok

ថ្មី​ៗ​នេះ តារា​កំប្លែង​អ្នក​នាង សុខ ចាន់​ធីតា ហៅ កាតុ បាន​ឈឺ​ចាប់
​រហូត​ស្រក់​ទឹក​ភ្នែក ពេល​រំលឹក​ឡើង​វិញ​ពី​ពាក្យ​ដំនៀល​របស់​អ្នក​
ជុំវិញ​ខ្លួន សំដៅ​មក​លើ​រូប​អ្នក​នាង ថា​ខ្លួន​ស្អាត​តែ​បែរ​ជា​យក​ប្តី
​អ្នក​ក្រ ហើយ​អត់​ស្អាត​ទៀត។

ការ​បង្ហាញ​ពី​បទ​ពិសោធន៍​ឈឺ​ចាប់​របស់​អ្នក​នាង កាតុ នេះបាន
​លេច​ឡើង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អប្សរា​ក្នុង​កម្មវិធី “ប្រស្នា​តារា”
ជា​ទី​ដែល​អ្នក​នាង​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​តារា​កិត្តិយស។
នៅ​ក្នុង​កម្មវិធី​ខាង​លើ តារា​កំប្លែង មក​ពី​ខេត្ត​ព្រៃ​វែង​រូប​នេះ
ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​លើក​យក​បទ​ពិសោធន៍​ហួស​ចិត្ត​ចំនួន​បី
មក​លាត​ត្រដាង​ជូនប្រិយមិត្ត​អ្នក​ទស្សនា ពិសេស​តារា​បី​ដួង​ទៀត
​ដែល​ចូល​រួម​កម្មវិធី ទស្សន៍ទាយ​ម្នាក់​ម្តង​ដើម្បី​យក​ពិន្ទុ។

ក្នុង​ចំណោម​បី​រឿង​ដែល អ្នក​នាង កា​តុ បាន​លើក​យក​​បង្ហាញ
គឺ​មាន​មួយ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​នាង​ខ្លួន​ឯង ទាំង​អួល​ដើម​ក
និង​ស្រក់​ទឹក​ភ្នែក​ម៉ាត់​ៗធ្លាក់​លើ​ឆាក​តន្ត្រី។អ្នក​នាង បាន​ប្រាប់​ឲ្យ​ដឹង​ថា
មុន​បាន​គ្នា​ជា​ស្វាមី​ភរិយា​ជាមួយ​លោក គង់ សុគន្ធាមក​ដល់​សព្វ​ថ្ងៃ
អ្នក​នាង​ត្រូវ​រស់​នៅ​ជាមួយ​ស្វាមី៣ឆ្នាំមុន ទើប​អាច​សន្សំ​ប្រាក់​រៀបការ​បាន
ក្លាយ​ជា​ស្វាមី​ភរិយា​ពេញ​ច្បាប់។

ទោះ​យ៉ាង​ណា​រឿង​ប៉ុណ្ណឹង​មិន​បាន​ធ្វើ​ឲ្យ​អ្នក​នាង ត្អូញ​ថ្ងូរ ឬ​តូច​ចិត្ត​អ្វី​ទេ ប៉ុន្តែ​ការ​ត្រូវ​អ្នក​ជិត​ខាង
​​ពោល​ពាក្យ​ម៉ាក់​ងាយ​​បញ្ឆិត​បញ្ឆៀង​មក​លើ​រូប​អ្នក​នាង ទើប​ជា​រឿង​គួរ​ឲ្យ​តូច​ចិត្ត និង​ឈឺ​ចាប់។
អ្នក​នាង រំលឹក​ថា បន្ទាប់​ពី​សម្រេច​ជ្រើស​គ្នា​ជា​គូ​ជីវិត អ្នក​ត្រូវ​អ្នក​ជិត​ខាង មាក់ងាយ​ថា
រូប​រាង​ស្អាត​ប៉ុណ្ណឹង​ដែរ ល្បី​ប៉ុណ្ណឹង​ដែរ បែរ​ជា​មក​យក​ប្តី​ជា​អ្នក​លេង​ភ្លេង ក្រីក្រ​ម្នាក់​វិញ​នោះ។

មក​ដល់​ចំណុច​នេះ អ្នកនាង សុខ ចាន់​ធីតា បាន​អួល​ដើម​ក និង​ស្រក់​ទឹក​ភ្នែក។ តារា​កំប្លែង​ពូកែ
​លេង​សំដី​រូប​នេះ លើក​ឡើង​ថា “ពេល​នោះ ខ្ញុំ​​គ្មាន​ពាក្យ​អ្វី​​តប​នឹង​គេ​វិញ​ទេ ក្រៅ​តែ​ពី​ខំ​ប្រឹង
​បញ្ចេញស្នាម​ញញឹម​ បង្កប់​ការ​ឈឺ​ចាប់ និង​អាក់អន់​ស្រពន់​ចិត្ត!”។

katok 1

នោះ​ជា​បទ​ពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន​មួយ​ក្នុង​ឆាក​ជីវិត​ជា
​អ្នក​សិល្បៈ​របស់​អ្នក​នាង។អ្នក​នាង កាតុ ថ្លែង​ថា ពាក្យ​
ដំនៀលទាំង​នោះ បាន​ធ្វើ​ឲ្យ​អ្នក​នាង​ឈឺ​ចាប់ តែ​ក៏​ជា​កម្លាំង​ជំរុញ​
ឲ្យ​អ្នក​នាង និង​ស្វាមី ខំ​ប្រឹង​ននះននៀល​តស៊ូ​រហូត​មក​ដែរ
ទើប​រក​ឃើញ​សុភមង្គល​មក​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ក្នុង​នោះ
បើ​ទោះ​ស្វាមី​ភរិយា​អ្នក​នាង មិន​ទាន់សល់​ទ្រព្យ​អ្វី​ដុំ​កំភួន
ក៏​ដោយ ប៉ុន្តែ​នាង​បញ្ជាក់​ថា អ្នក​នាង និង​ស្វាមី​មាន
​សុភមង្គល​ណាស់។

មក​ទល់​នឹង​ពេល​នេះ អ្នក​នាង សុខ ចាន់​ធីតា ហៅ កាតុ បាន​គ្នា
​ជា​ស្វាមី​ភរិយា ជាមួយអ្នក​វាយ​ស្គរ គង់ សុគន្ធា ជិត៦ឆ្នាំហើយ
ហើយ​បើ​ទោះ​អះអាង​ថា គ្រួសារ​មាន​សុភមង្គល​ក្តី ប៉ុន្តែ​អ្នក​នាង
ក៏​ទទួល​ស្គាល់​ដែរ​ថា ជីវិត​គ្រួសារ​របស់​អ្នកនាង ហាក់​នៅ​ខ្វះ
​រសជាតិ​អ្វី​ម្យ៉ាង នោះ​គឺ​កូន ដែល​អ្នកនាង​ចង់​បាន​មក​ប្រឡែង​
លេង​ ដើម្បី​បន្ថែម​ភាព​កក់​ក្តៅ៕

ប្រភព៖សុខ​ម៉េង(sabay)

394974_2613840163176_1382666385_n

លោកស៊ីវសុខខឿន(អ្នកគ្រប់គ្រងអេសអេសខេប្រូម៉ូសិន)
ថតជាមួយអ្នកនាងកាតុនៅស្ទីឌយូទូរទស្សន៏ស៊ីធីអិន

Facebookgoogle_pluslinkedinmailby feather

Comments are closed.